
ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នូវ សំអុល មេបញ្ជាការ បានដឹកនាំសហការី ព្រមទាំងនាយទាហាន និងនាយទាហានរង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា។

ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្តម មេបញ្ជាការ និងថ្នាក់ដឹកនាំ បានរៀបចំទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងទ្រទ្រង់ពុទ្ធសាសនា រួមមាន៖
អង្ករ៖ ១០០ គីឡូក្រាម
ទឹកសុទ្ធ៖ ០២ កេស
មីសណ្តែកកញ្ចប់៖ ០៤ កេស
ត្រីខកំប៉ុង៖ ០៤ យួរ
បាយស៖ ១៣ ប្រអប់
នំខ្មែរ៖ ០៦ គីឡូក្រាម
បច្ច័យបុណ្យសរុប៖ ៣.០៥០.០០០ រៀល
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បាន ឧបត្ថម្ភថវិកាជូនដល់កម្លាំងប្រជាការពារចំនួន ១៥០.០០០រៀល ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

🙏 សូមអនុមោទនាបុណ្យទាំងអស់គ្នា!


