លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងខេត្តព្រះសីហនុ ដឹកនាំនាយទាហាន នាយទាហានរង ចូលរួមកាន់បិណ្ឌវេនទី១៤ និងប្រគេនទេយ្យទាននៅវត្តសាមគ្គីគិរីស្ទឹងឆាយ

​នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូនាយទាហាន និងនាយទាហានរង ក្រោមការដឹកនាំផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល បានអញ្ជើញទៅកាន់វត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤ យ៉ាងសមស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

​ក្នុងឱកាសដ៏មានន័យនេះ លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងខេត្តព្រះសីហនុ ព្រមទាំងសហការី បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនជូនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា រួមមាន៖

​អង្ករ៖ ១០០ គីឡូក្រាម

​ទឹកសុទ្ធ៖ ០២ កេស

​មីសណ្តែកកញ្ចប់៖ ០៤ កេស

​ត្រីខកំប៉ុង៖ ០៤ យួរ

​បាយស៖ ១៣ ប្រអប់

​នំខ្មែរ៖ ០៦ គីឡូក្រាម

​បច្ច័យបុណ្យសរុប៖ ៣.០៥០.០០០ រៀល

​ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល ក៏បានឧបត្ថម្ភថវិកាចំនួន ១៥០.០០០ រៀល ជូនដល់កម្លាំងប្រជាការពារ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះស្មារតីខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន។

​🙏 សូមអនុមោទនាបុណ្យទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here