ឯកឧត្តម នូវ សំអុល មេបញ្ជាការ ដឹកនាំនាយទាហាន នាយទាហានរង ចូលរួមកាន់បិណ្ឌវេនទី១៤ និងប្រគេនទេយ្យទាននៅវត្តសាមគ្គីគិរីស្ទឹងឆាយ

 

​ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នូវ សំអុល មេបញ្ជាការ បានដឹកនាំសហការី ព្រមទាំងនាយទាហាន និងនាយទាហានរង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា។

​ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្តម មេបញ្ជាការ និងថ្នាក់ដឹកនាំ បានរៀបចំទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងទ្រទ្រង់ពុទ្ធសាសនា រួមមាន៖

​អង្ករ៖ ១០០ គីឡូក្រាម

​ទឹកសុទ្ធ៖ ០២ កេស

​មីសណ្តែកកញ្ចប់៖ ០៤ កេស

​ត្រីខកំប៉ុង៖ ០៤ យួរ

​បាយស៖ ១៣ ប្រអប់

​នំខ្មែរ៖ ០៦ គីឡូក្រាម

​បច្ច័យបុណ្យសរុប៖ ៣.០៥០.០០០ រៀល

​ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បាន ឧបត្ថម្ភថវិកាជូនដល់កម្លាំងប្រជាការពារចំនួន ១៥០.០០០រៀល ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

​🙏 សូមអនុមោទនាបុណ្យទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here