ខណៈការធ្វើដំណើរទៅកាន់សហគមន៍អេកូទេសចរណ៍ជីផាតកំពុងមានសន្ទុះកើនឡើង ប្រធានបទពាក់ព័ន្ធនឹងតម្លៃសេវាឆ្លងសាឡាងក៏បានក្លាយជាចំណុចចាប់អារម្មណ៍ និងការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមផងដែរ។

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ពីតម្លៃសេវាថ្មីសម្រាប់រថយន្តតូច គឺ ១៨,០០០រៀល ក្នុងមួយជើង ដោយចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមការបញ្ជាក់របស់លោក ឈិត រតនៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង។

ការប្រកាសនេះបានធ្វើឡើងស្របពេលដែលសាធារណជនជាច្រើនកំពុងតាមដាន និងចង់ដឹងពីការកំណត់តម្លៃសេវាឆ្លងសាឡាង ដែលជាច្រកសំខាន់សម្រាប់ការធ្វើដំណើរចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីរបស់សហគមន៍ជីផាត៕

